ពត៍មានទាន់ហេតុការណ៏
កាលពីចុងខែមីនាឆ្នាំ២០១០នេះ សហរដ្ឋអាមេរិក និងវៀតណាម បានចុះហត្ថលេខាលើពិធីសារព្រមព្រៀងធ្វើសហប្រតិបត្តិការអភិវឌ្ឍ ន៍ថាមពលនុយក្លេអ៊ែរស៊ីវិល។ រហូតមកទល់នឹងថ្ងៃសុក្រម្សិលមិញនេះ ភាគីទាំងពីរមិនទាន់បានផ្តើមចរចាអ្វីជុំវិញសំណុំរឿងនេះនៅឡើយ ទេ ប៉ុន្តែវាបានបង្កបង្កើតជាការព្រួយបារម្ភរួចជាស្រេចទៅហើយ សម្រាប់ព្រឹទ្ធសភាអាមេរិក។ [ពត៍មានលំអិត]
លោកនាយករដ្ឋមន្ត្រី Poutine ដែលស្របនឹងរដ្ឋធម្មនុញ្ញ មានភារៈទទួលខុសត្រូវ ចំពោះស្ថានការណ៍សង្គម-សេដ្ឋកិច្ចក្នុងប្រទេស ថ្ងៃនេះ រួមប្រជុំនៅក្រុងម៉ូស្គូ ពួកអភិបាលនៃខេត្តចំនួន១៤ ដែលកំពុងរងគ្រោះនឹងអគ្គិភ័យដ៏សែនសាហាវ។ [ពត៍មានលំអិត]
លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា បានដឹងថាពុំទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងពួក តាលីបង់នៅលើសមរភូមិ។ ហើយបន្ថែមពីលើនេះ នៅមានការប្រឆាំងពីសំណាក់អ្នកប្រជាធិបតេយ្យដែលមាននិន្នាការ ឆ្វេងនិយមទៀត។ [ពត៍មានលំអិត]
ការចោទនេះ មានបន្លឺចេញមកពីបបូរមាត់មេដឹកនាំអៀរ៉ង់ លោក Mahmoud Ahmadinejad ក្នុងពិធីបិទមហោស្រពយុវជននៅក្រុងTeheran។ [ពត៍មានលំអិត]
ចៅក្រមសាលាដំបូងនៃតុលាការរាជធានីភ្នំពេញ បានបង្គាប់អោយរឹបអូសចំណែកនៃប្រាក់បំណាច់របស់លោកស្រីមួរ សុខហួរ ដើម្បីបង់ពិន័យចូលរដ្ឋ។ យោងតាមតារាងប្រាក់បំណាច់របស់លោកស្រីមួរ សុខហួរក្នុងខែកក្កដា ប្រាក់បំណាច់របស់លោកស្រីមានចំនួន៧លាន៣សែនរៀល មានតម្លៃប្រហែល១៨០០ដុល្លារ។ [ពត៍មានលំអិត]
ភ្ញៀវប្រចាំសប្តាហ៍របស់ ហ្សង់-ហ្វ្រង់ស័រ តាន់ គឺលោក ព្រីម ភ្លើន ប្រធានសមាគម Cambodian Living Arts សមាគមសិល្បៈអមតៈ។ [ពត៍មានលំអិត]
ទន្លេមេគង្គផ្តល់ទឹកសម្រាប់ធ្វើកសិកម្មរាប់លាន ហិចតារ និងផ្តល់ទិន្នផល ត្រីប្រចាំឆ្នាំជាង៣លានតោន។ ប៉ុន្តែ ធនធានធម្មជាតិទាំងនេះកំពុងទទួលរងការគំរាមកំហែងពីការសាងសង់ទំនប់ វារីអគ្គិសនីជាបន្តបន្ទាប់។ តើគេគួរអភិវឌ្ឍទំនប់វារីអគ្គិសនី ឬគេគួរអភិរក្សធនធានធម្មជាតិ? [ពត៍មានលំអិត]
ខេត្ដឧត្ដរមានជ័យ ៖ ក្រុមហ៊ុនសួនសាន្ដ បានធ្វើការដេញថ្លៃប្រមូលផលអនុផលព្រៃ គុបចំនួន២.៦០០ហិកតា ក្នុងរយៈពេល១ឆ្នាំ ដែលស្ថិតនៅក្នុងភូមិត្រញំងតាវ ឃុំត្រញំងតាវ ស្រុកអន្លង់វែង ត្រូវបានរៀបចំបើកការដ្ឋាន ដោយស្របច្បាប់ តាមច្បាប់អនុញ្ញាតលេខ ០៤៩/០៦ ល.ក.ក.ស.ក ចុះថ្ងៃទី៣ សីហា របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលិខិតអនុញ្ញាតចូលព្រៃ ដើម្បីដំណើរការរៀបចំព្រៃគុបលេខ១៦៦ រ.ព.ក.ក.ព ចុះថ្ងៃទី ៣១ មករា ឆ្នាំ២០០៦ របស់រដ្ឋបាលព្រៃឈើ ។ [ពត៍មានលំអិត]



